សាច់គោអាំង+ជ្រក់
មុខម្ហូបនេះគេនិយមធ្វើជាគ្រឿងក្លែមក្នុងកម្មវិធីនានា*គ្រឿងផ្សំ
- សាច់គោល្អ ឬសាច់ជាប់ខ្លាញ់ តាមចំណង់អ្នកបរិភោគ -ម្ទេសក្រហម ( សម្រាប់អ្នកមិនចេះហិរមិនបាច់ដាក់ក៏បាន )
- គល់ស្លឹកគ្រៃ
- រំដេង
- ខ្ជាយ
- សំបកក្រូចសើច
- ខ្ទឹមស
- ខ្ទឹមក្រហម
- សណ្តែកដីលីង
- ស្ករស ឬ ស្ករត្នោត
- គ្រឿងការី
- សាច់ដូងទុំ
- អំបិល ទឹកត្រី
- ម៉្សៅស៊ុប
- ល្ហុងចាស់
- ត្រសក់
- ការ៉ុត
- ទឹកខ្មេះ
*វិធីធ្វើសាច់គោ
- យកសាច់គោហាន់ជាបន្ទះស្តើងៗល្មមហើយទុកមួយអន្លើរសិន
- យកគ្រឿង គល់ស្លឹកគ្រៃ រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី អំបិល បុកចូលគ្នាអោយម៉ដ្ឋ -យកសាច់ដូងទុំពូតយកទឹកដើម
- យកសណ្តែកដីលីងបុកតែកុំអោយល្អិតពេក
- យកគ្រឿងដែលបុកហើយ និងសណ្តែកដី ដាក់លាយចូលគ្នាហើយថែមម៉្សៅស៊ុប ទឹកត្រី អោយល្មមទើបយកសាច់គោមកប្រលាក់ជាមួយគ្រឿងអោយសព្វរួចយកមកដោតឈើចង្កាក់ហើយដាក់អាំងជាការស្រេច ។
*វិធីធ្វើជ្រក់
- យកល្ហុង ការ៉ុត ត្រសក់មកឈូសជាសសៃ ហើយដាក់ស្ករ អំបិល ទឹកខ្មេះ ផ្អាប់វារវាងប្រាំម៉ោងទើបអាចទទួលទានបាន ។
0 comments:
Post a Comment